ធនាកាជាតិនៃកម្ពុជាជំរុញការសាក់ល្បងប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យាប្លុកឈេន

in bitcoin •  8 years ago 

នាដើមខែមេសាកន្លងមក​ ធនាគាជាតិនៃកម្ពុជាបានបង្ហាញនូវផែនការរបស់ខ្លួនក្នុងការប្រើប្រាស់ប្រតិបត្តិការអន្តរធនាគា ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឈេន(Blockchain)ដោយមានការសហការដៃគូរជាមួយប្រតិបត្តិការរបស់ធនាគា ស៉ារ៉ាម៊ិតស៊ូ​ (Soramitsu) របស់ជប៉ុន ក្នុងការសាកល្បងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្លុកឈេន(Blockchain) ដ៏មានសក្តានុពលនៃប្រតិបតិ្តការទូទាត់របស់ធនាគាជាតិនៃកម្ពុជា។
លោកស្រី ជា សេរី នាយកប្រតិបត្តិធនាគាជាតិនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖

ក្នុងតំណាក់ កាលដំបូងពួកយើងកំពុងយកចិត្តទុកដាក់ លើកការប្រើប្រាស់ប្រព័ន្ធនេះ ដោយជឿជាក់ថា បច្ចេកវិទ្យាប្លុកឈេន(Blockchain) អាចយកមកកែសម្រួលអោយស្របទៅនឹងគោលការណ៍រូបិយប័ណ្ណជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍ក្នុងប្រតិបត្តិការរបស់ធនាគាជាតិនៃកម្ពុជានាពេលអនាគត។

លោកស្រីបានបន្ថែមថា៖ ធនាគាជាតិនៃកម្ពុជាមិនមាននូវគោលគំនិតក្នុងការបង្កើតអោយមានរូបិយប័ណ្ណឌីជីថលរបស់ខ្លួននោះទេ គឺគ្រាន់តែប្រើបច្ចេកវិទ្យាប្លុកឈេន(Blockchain)ដើម្បីសំរួលដល់ ការធ្វើប្រតិបត្តិការទូទាត់រវាងធនាគាជាដៃគូរតែប៉ុណ្ណោះ ។ លោកស្រីបានពន្យល់ថា៖ បច្ចេកវិទ្យាប្លុកឈេន(Blockchain)នឹងជួយសំរួលអោយធនាគាជាតិធ្វើការប្រតិបត្តិការ ទូទាត់រវាងធនាគាមួយទៅកាន់ធនាគាមួយទៀត បានដោយរលូន និងសុវត្ថិភាពខ្ពស់សំរាប់អតិថិជន នឹងអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាមួយនេះ។ ជាមួយគ្នានេះដែរ ធនាគាជាតិនៃកម្ពុជាបានកំពុងសហការជាមួយ ប្រព័ន្ធប្រតិបត្តិការ អ៊ីរ៉ូហារ(Iroha) ដែលជាផ្នែកមួយរបស់ប្រព័ន្ធប្រតិបត្តិការប្លុកឈេន ក្រោមកិច្ចសហប្រតិបត្តិការនៃគំរោងមូលនិធិ លីនិក (Linix Foundation) ដែលប្រព័ន្ធប្រតិបត្តិការអ៊ីរ៉ូហារ បានទទួលការអភិវឌ្ឈន៍ដោយក្រុមហ៊ុន សូរ៉ាម៊ិតស៊ូ (Soramitsu) ដែលជាដៃគូររបស់ក្រុមហ៊ុន ហ៊ីតាឈូរ(Hitachu) ក្រុមហ៊ុនអ៊ិនធីធី ឌេតា (NTT Data) និងប្រព័ន្ធប្លុកឈេនរបស់ក្រុមហ៊ុន ខូលូ (Colu)។

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @btckhmer! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You made your First Vote
You got a First Vote

Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Great article!