ស្វែងយល់ពី Centralized Storage ដោយប្រើប្រាស់ iSCSI

in cambodia •  7 years ago 

iscsi-env-1.png

iSCSI ជា ប្រភេេទ Block Storage protocol សម្រាប់ Sharing Storage តាមរយះ TCP/IP Protocol ដើម្បីអោយ Client អាច Access មកប្រើប្រាស់បាន ។ iSCSI ជាដំណើរការលើ ណិតវើក Ethernet មានដូចជា Switch Router ជាដើម។ iSCSI ជាប្រភេទ Sharing Storage ឆៅ (Raw Storage Sharing) ខុសពី NFS ឬ Samba Server ។

វាជាប្រភេទ Remote Network Drive ដែលបានតម្លើងនៅលើ iSCSI Server( Target) ចំនែក Client ត្រូវបានគេហៅថា Initiator។

iSCSI ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុង Data Center ជាដើម។ iSCSI Adaptor មានសារះសំខាន់ណាស់សម្រាប់ Sotrage ធំៗ ព្រោះ Ethernet Adapter អាចបញ្ជូន File ជា Packet នៅក្នុង Server តិចតួច ឬ បញ្ជូន File ទៅក្នុងពពួក NAS Storage។ តែ Ethernet មិនអាចបញ្ជូន File ធំៗតាមរយះ Internet បាននោះទេ។

iSCCI ងាយស្រួលតម្លើងនិងចំនាយថ្លៃតម្លើងតិចជាង Storage Access Network ផ្សេងៗដែលត្រូវការ optical Channel ដើម្បីបញ្ជូនទិន្នន័យ។ ព្រោះ Redhat 7 អាច Support Ethernet ដែលមានល្បឿន 10Gbps រួចជាស្រេច មិនចាញ់ Fiber Optic Channel នោះទេ។

iscsi-env-1 (1).png

ប្រភព intelisan.com

iSCSI អាចដំណើរការ iSCSI Targets ជាច្រើននៅលលើ Server តែមួយ

iSCSI អាចទទួល Connection ជាច្រើននៅក្នុង Session តែមួយ

iSCSI initiator(client) អាចស្វែងរក Server នៅក្នុងណិតវើកបាននិង Remote ទៅប្រើប្រាស់បានដោយគ្រាន់តែប្រើប្រាស់ username and password របស់ Server(Target)

iSCCI អាចអោយយើង Install Operating System នៅលើ iSCCI Drive ដែលបានmount

ខាងក្រោមនេះ ជាការតម្លើង Target Server និង Initiator Client ដោយប្រើប្រាស់ CentOS 6.4

yum install scsi-target-utils -y

iscci-target.png

បន្ទាប់មក Restart Service និងអោយ Service ដំណើរការនៅលើ Level 3 និង 5

start-service-trtg.png

ពេលនេះយើងទទួលបាន iSCSI Adaptor រួចហើយ ក៏ប៉ុន្តែមិនទាន់បានភ្ជាប់ទៅកាន់ HDD ណាមួយនោះទេ
នៅក្នុង iSCSI Logical Volume ត្រូវបានគេហៅថា ជា Logical Unit Number

LUN.png

ត្រូវបង្កើត hdd ដូចជា /dev/sdb ត្រូវធ្វើវាទៅជា /dev/sdb1 និងកំណត់ File System វាទៅជាប្រភេទ LVM

fdisk /dev/sdd ដើម្បីចូលទៅបង្កើត hdd និងកំណត់វាអោយទៅជាប្រភេទ LVM

fdisk.png

បន្ទាប់មកបង្កើត Physical Volume មួយ និង volume group មួយ បន្ទាប់មក Assign LUN ទៅក្នុង LV Group

create_Vglun.png

បន្ទាប់ពី បង្កើត LV Group បានយើងអាចមើលវាបានហើយ

isci-new.png

បន្ទាប់មកទៀតត្រូវភ្ជាប់ LV Groupទៅ iSCSI Adaptor Channel ណាមួយដើម្បីអោយអាចប្រើប្រាស់បាន ដោយចូលទៅកែ File

vi /etc/tgt/targets.conf

Assign_lun.png

បន្ទាប់មក Restart Service tgtd
service tgtd restart

target-1.png

រូបខាងលើនេះ ជា Status របស់ LUN ដែលយើងបានភ្ជាប់ទៅកាន់ iSCSI Adapter
iscci អាចអោយយើងបង្កើត LUN ជាច្រើនបាននិងភ្ជាប់ទៅកាន់ iSCSI Adapter ផ្សេងៗជាច្រើនទៀត

ការតម្លើង iSCSI Intitiator នៅលើ Client

iscsi-initiator.png

បន្ទាប់ពីតម្លើងរួចហើយយើងអាចស្វែងរក Server បានដោយប្រើប្រាស់ Command ដូចខាងក្រោមនេះ

discovery.png

បន្ទាប់មកទៀតយើងអាច Login វាបាន

login-target.png

ចុងក្រោយនៅពេលដែលយើងចូលទៅមើល ក្នុង HDD Information របស់ Client(Initiator) យើងនិងឃើញ HDD ថ្មីមួយទៀត គឺ /dev/sdb ដែលយើងទាញយកមកប្រើប្រាស់ចេញពី Server

different.png

បន្ទាប់មកយើងអាច Format យកទៅប្រើប្រាស់បានហើយ។
រូបភាពខាងក្រោមនេះជាការ Setup Linux ថ្មីមួយទៀតក៏ប៉ុន្តែមិនប្រើប្រាស់ Storage របស់ machine ទេ ដោយប្រើប្រាស់ Storage ដែលទាញយកពី iSCSI Target យកទៅប្រើជំនួសវិញ។

setup-new-linux.png

work-fine.png

ប្រភពដើម

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Enjoy the vote and reward!