ជំហានដំបូងនៃការប្រើប្រាស់ JQuery

in cambodia •  7 years ago 

jq.jpg

jQuery គឺជា Library ដ៏មានឥទ្ធិពលមួយនៃភាសា Javascript ។ វាត្រូវបានបង្កើតឡើងដោយលោក John Resig និងបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ 2006។ jQuery ត្រូវបានបង្កើតឡើងជាមួយនឹងគោលបំណងផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់ភាសា Javascript នៅលើគេហទំព័រ។ ជាមួយ jQuery អ្នកអាចសរសេរកូដត្រឹមតែមួយជួរដែលអាចធ្វើការងារស្មើរនឹងកូដជាច្រើនជួរដែលបានសរសេរក្នុងភាសា Javascript ស្របនឹងពាក្យស្លោករបស់ jQuery «សរសេរតិច ធ្វើការច្រើន» ។

អត្ថបទនេះនឹងបង្ហាញអំពីជំហានដំបូងនៃការប្រើប្រាស់ jQuery នៅលើគេហទំព័រ។

ការដំឡើង
ការដំឡើងគឺមានលក្ខណៈងាយស្រួល ដោយសារ jQuery ក៏ជាកូដនៃភាសា Javascript ដែរ។ អ្នកអាចទាញយកវាមកទុក ឬប្រើប្រាស់តំណរ CDN ដើម្បីបញ្ចូលវានៅក្នុងឯកសារ Html ។

ចំពោះការទាញយក jQuery មករក្សាទុកនៅក្នុងកុំព្យូទ័រ សូមចុចកន្លែងនេះ។ អ្នកអាចហៅវាមកប្រើប្រាស់នៅក្នុងឯកសារ Html ដូចខាងក្រោម៖

jq2.png

សម្រាប់ការប្រើប្រាស់ jQuery តាមរយៈ CDN សូមបញ្ចូលតំណរមួយក្នុងចំណោមតំណរទាំងពីរខាងក្រោមទៅក្នុងឯកសារ Html។

Google CDN:

jq3.png

Microsoft CDN:

jq4.png

ការប្រើប្រាស់
នេះគឺជាទម្រង់ទូទៅនៃកូដ jQuery: $(selector).action()។ វាចាប់ផ្តើមដោយការចាប់យកធាតុនៃ Html ដោយប្រើ Selector រួចកំណត់សកម្មភាពដែលនឹងកើតឡើងលើធាតុនោះ។

ឧទាហរណ៍

$(“p”).hide() : លាក់ធាតុ <p> ទាំងអស់។

$(“#article”).hide() : លាក់ធាតុដែលមាន id=“article”។

អំពី Selector
Selector គឺជាមុខងារដ៏សំខាន់មួយរបស់ jQuery ។ រាល់ Selector ទាំងអស់ចាប់ផ្តើមដោយសញ្ញាដុល្លារ និងវង់ក្រចក: $() ។ វាត្រូវបានគេប្រើប្រាស់សម្រាប់ស្វែករក និងជ្រើសរើសធាតុនៃ Html តាមរយៈ id name ឬ class ។ល។

ឧទាហរណ៍

$(“*”): ជ្រើសរើសគ្រប់ធាតុទាំងអស់។

$(“.nav”): ជ្រើសរើសធាតុដែលមាន class=“nav” ។

$(“p:first”): ជ្រើសរើសធាតុ <p> ដំបូងគេបង្អស់។

$(“:checkbox”): ជ្រើសរើសធាតុ Input ទាំងអស់ដែលមាន type=“checkbox”។

$(“[href]”): ជ្រើសរើសធាតុទាំងអស់ដែលមាន href ជា attribute ។

$(“p.article”): ជ្រើសរើសធាតុ <p> ទាំងអស់ដែលមាន class=article ។

អំពី Event
Event ត្រូវបានគេប្រើដើម្បីឲ្យគេហទំព័រមួយមានលក្ខណៈបត់បែនទៅតាមការប្រើប្រាស់។ jQuery បានធ្វើឲ្យការប្រើប្រាស់ Event នៅលើគេហទំព័រកាន់តែមានភាពងាយស្រួលជាងមុនទៅទៀត។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃការប្រើប្រាស់ Event ជាមួយ jQuery:

jq5.png

កូដខាងលើមានន័យថា នៅពេលដែលអ្នកចុចលើធាតុ <p> ណាមួយ នោះធាតុ <p> នោះនឹងត្រូវលាក់ទុកលែងបង្ហាញលើគេហទំព័រ។ មិនមែនមានតែ Event Click មួយប៉ុណ្ណោះទេ ខាងក្រោមនេះគឺជាឈ្មោះ Event ដែលត្រូវបានគេប្រើជាញឹកញាប់៖

jq6.png

ប្រភពដើម

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!