Network Time Protocol មានប្រយោជន៏សម្រាប់ Sysadmin

in cambodia •  7 years ago 

ntp-server-client.png

សព្វថ្ងៃនេះ System ភាគច្រើន ៩៩ភាគរយប្រើប្រាស់ជា Client Server និង អ៊ីនធឺណិតដែលយើងប្រើប្រាស់រាល់ថ្ងៃ។ម៉ោងសម្រាប់ប្រើប្រាស់នៅក្នុង Computer ឬ Server ពិតជាមានសារៈសំខាន់ណាស់ គ្រាន់តែយើងមិនសូវចាប់អារម្មណ៏។

នៅពេលដែលម៉ោងនៅលើកុំព្យុទ័ររបស់យើងដំណើរការមិនត្រូវគ្នាជាមួយម៉ោងរបស់ Google យើងមិនអាចស្វែងរកទិន្នន័យនៅក្នុង Google បានទេ។ នៅពេលដែលម៉ោងរបស់កុំព្យូទ័រយើងដើរខុសកម្មវិធីមួយចំនួនដំណើរការមិនបានជាដើម។មានបញ្ហាជាច្រើនផ្សេងៗទៀតដូជានៅក្នុងធនាគារជាដើមប្រសិនបើ Server/Client ទាំងអស់ដំណើរការមិនត្រូវគ្នាក្នុងរយះពេលតែ២០នាទីឬ១០នាទី ច្បាស់ជាមានបញ្ហា Transaction ខុសម៉ោងគ្នាច្រើននាំអោយពិបាកធ្វើការស្វែងរកទិន្នន័យ។

ntp-server-client (1).png

ប្រភពរូបភាព http://wadhahdaouehi.tn/

Time Server ជា Service មួយដែលបង្កើតមកដើម្បីអោយ Computer ទាំងអស់អាចចាប់យក Server នោះធ្វើជាគោលដើម្បីផ្ទៀងផ្ទាត់អោយប្រាកដថានៅក្នុងក្រុមហ៊ុនមួយឬណិតវើកមួយមានម៉ោងដូចគ្នា។ Time Server ត្រូវមានទំនាក់ទំនងជាមួយ Server ផ្សេងដែលជាប្រភេទ public Time Server ដើម្បីទទួលបានម៉ោងដូចៗគ្នា។

ខាងក្រោមនេះជារបៀប Configure Time Server នៅក្នុង Linux CentOS 7 ដើម្បីអោយវាផ្ទៀងផ្ទាត់ម៉ោងអោយត្រូវគ្នាជាមួយ Internet។ ចំពោះ Microsoft Windows Server NTP មានស្រាប់តម្លើងពី Server Manager បាន។ ចំពោះ linux ត្រូវដោនឡូត package ដូចខាងក្រោម

yum install ntp

បន្ទាប់មកទៀតចូលទៅកែfile ខាងក្រោម /etc/ntp.conf រួចហើយថែម 2.kh.pool.ntp.org

ntp-kh.png

បន្ទាប់មកទៀត យើងអាច Restart service ntpd

systemctl restart ntpd

បន្ទាប់មកទៀតចូលទៅកែនៅក្នុង Client windows 7 សម្រាប់តេសន៏មើលថាតើ ម៉ោងត្រូវបាន Synchronized ជាមួយគ្នាបានឬទេ?

timezone-sync.png

សម្រាប់ Router ឬ Device ផ្សេងៗធ្វើបានដូចគ្នាដោយគ្រាន់តែយក IP Address របស់ NTP Server ទៅប្រើប្រាស់ជាការស្រេច។ តែត្រូវប្រាកដថាអ្នកបានបើកច្រកFirewall អោយ ntp protocol ធ្វើការបាន និងត្រូវដឹងថា ntp server ប្រើប្រាស់ port លេខ 123 និង protocol udp។

ប្រភពដើម

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!