Rsync ជា Open source tool ដែលត្រូវបានគេបង្កើតឡើងក្នុងគោលបំនងសម្រាប់ Synchronized data (ចម្លង ទិន្នន័យ) រវាង Server ពីផ្សេងគ្នា ឬ នៅក្នុង Server ជាមួយគ្នា។ Rsync ត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់ Protocol ssh សម្រាប់បញ្ជូនទិន្នន័យដើម្បីអោយមានសុវត្ថិភាពក្នុងការបញ្ជូនទិន្នន័យទៅកាន់ Serverពីផ្សេងគ្នា ឬ ទៅកាន់ NAS Storage។
Rsync អាចប្រើប្រាស់ធ្វើជា Incremental Backup ដោយ Backup តែទិន្នន័យណាដែលមានការកែប្រែ ឬ File ថ្មី តែប៉ុណ្ណោះ ។ Rsync មានស្រាប់នៅក្នុង Linux ដូចនេះមិនចាំបាច់ តម្លើងអ្វីថែមនោះទេ
ការប្រើប្រាស់ rsync មានប្រយោជន៍ច្រើនចំពោះ Sysadmin ដែលមាន Server ច្រើននិងត្រូវការ Copy Configuration File ទៅវិញទៅមក។ព្រោះការងារជាក់ស្តែងការងារនៅក្នុង System ឬ Network កម្រប្រើប្រាស់ Flash USB Copy ទៅវិញទៅមកណាស់ព្រោះវាខាតពេល និង សាំញាំជាងការ Copy ក្នុងណិតវើក។
syntax សម្រាប់ប្រើប្រាស់ Rsync ដូចខាងក្រោមនេះ
rsync option source destination
នៅក្នុងLinux វាមានចំនុចពិសេសម្យ៉ាងដែលអាចអោយយើងប្រើប្រាស់ Command ផ្គួប option ចូលគ្នាបានដូចជា -a -v អាចប្រើទៅជា -av ឬ -va ចេញលទ្ធផលដូចគ្នា។
ខាងក្រោមនេះ ជាការ Synchronize រវាង Folder 2 នៅក្នុង Server តែមួយ
រូបខាងលើដំបូងវា Copy ទាំងអស់ក្រោយមកពេលយើងថែម File ថ្មីចូលមួយ វា Copy តែ File ថ្មីប៉ុណ្ណោះ។
ចំពោះរូបខាងក្រោមនេះវិញជាការ Syncrhonize ឬ Copy File ពី Server មួយទៅកាន់ Server មួយផ្សេងទៀត ដោយប្រើប្រាស់ rsync tool
រូបខាងលើនេះប្រសិនបើមាន file នៅ destination វាមិន Copy នោះទេ
ប្រសិនបើ File ណាមួយមានការផ្លាស់ប្តូ វានិង Syncrhonize ចូលគ្នា ប្រសិនបើគ្មានទេ វាមិនធ្វើការអ្វីនោះទេ។
Enjoy the vote and reward!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit