អ្វីទៅជា​SNMP Protocol ?

in cambodia •  7 years ago 

snmp.png

អ្វីទៅជាSNMP Protocol ? Simple Network Management Protocol។ វាជា Protocol មួយសម្រាប់ផ្តល់ពត៏មានអំពីស្ថានភាព Server ឬ ក៏ System ថាតើវាមានអ្វីខុសប្រក្រតីឬទេ ឬ មានបញ្ហានៅចំណុចណាមួយ។

SNMP Protocol ជា Application Protocol ដែល Hardware ភាគច្រើនប្រើប្រាស់ដើម្បីប្រាប់ពីស្ថានភាពរបស់ Server, Router ជាដើម។ ប្រសិនបើគ្មាន SNMP ទេប្រហែលជាពិបាកបន្តិចហើយសម្រាប់អ្នកធ្វើការងារជា System Administrator និង Network Engineer ព្រោះត្រូវដើរមើលឆែកគ្រប់ Devices ទាំងអស់ដើម្បីអោយដឹងថាខូចឬអត់។

អ្វីទៅជា Protocol: អាចហៅថា ភាសាដែលអាចអោយ Device ផ្សេង ឬ Software ផ្សេងៗអាចទាក់ទងគ្នាបាន។ បើប្រៀបធៀបទៅនិងមនុស្សប្រៀបដូចជាភាសារនិយាយ ខ្មែរនិយាយខ្មែរ បរទេសនិយាយអង់គ្លេស ប្រសិនបើអ្នកទាំង២មិនមាន protocol រួមគ្នាប្រើប្រាស់ទេប្រហែលជាមិនអាចធ្វើការជាមួយគ្នាបានទេ។

នៅក្នុងកុំព្យូទ័រមាន protocol ជាច្រើនដែលត្រូវបានគេបញ្ជូលទៅក្នុងនោះតាមរយះកម្មវិធីផ្សេងៗទើបធ្វើអោយកុំព្យូទ័រអាចទំនាក់ទំនងគ្នាបាន។

SNMP Agent: ជា សំណុំកម្មវិធីដែលគេដាក់ចូលទៅក្នុង Devices ផ្សេងៗ ដើម្បីអោយវាប្រមូលពត៌មានអំពី Device ទាំងនោះដើម្បីប្រាប់ទៅកាន់ SNMP Manager.

SNMP Protocol ត្រូវបានគេ យកទៅប្រើប្រាស់និងបង្កើតចេញជា កម្មវិធីផ្សេងៗសម្រាប់គ្រង់គ្រងស្ថានភាពរបស់ Device ផ្សេងៗ។ សូមមើលរូបខាងក្រោមនេះជារូបតំណាង

snmp (1).png

SNMP Manager: ជា Software មួយដែល Setup វានៅលើ Computer មួយផ្សេងទៀតដើម្បីផ្តល់ជា Service សម្រាប់អោយ SNMP Agent បោះពត៏មានរបស់វាមកកាន់ដើម្បីអោយ អ្នកគ្រប់គ្រងអាចមើលដឹងពីស្ថានភាពនៃ Server, Router, Switch ឬ Access point ផ្សេងៗបានដោយងាយមិនចាំបាច់ទៅដើរមើលគ្រប់កន្លែង។

ក្រុមហ៊ុន ទូរស័ព្ទ ដែលមានអង់តែន រាប់ពាន់នៅក្នុងប្រទេសមួយតើគេធ្វើដូចម្តេចដើម្បីដឹងថា Device ណាមួយគាំង ឬ មិនដំណើរការ ឬ CPU, RAM ប្រើប្រាស់អស់ច្រើនខុសពីធម្មតា ឬផ្ទៃ Hard Disk ជិតពេញ ជាដើម ឬនៅពេលដែលអ្នកដោនឡូតច្រើន ក្រុមហ៊ុនអ៊ីនធឺណិតគេដឹងថាយើងដោនឡូតច្រើន។ តើអ្នកគិតថាគេដើរមើលគ្រប់ទាំងអស់ឬអង្គុយតែមួយកន្លែងចាំមើលពត៌មានទាំងអស់?

ចំលើយគឺមិនមានអ្វីពិបាកទេ គេគ្រាន់តែប្រើប្រាស់កម្មវិធីមួយចំនួនដូចជា CACTI, NAGIOS, OpenNMS, PRTG ដើម្បីត្រួតពិនិត្យមើលពីស្ថានភាពរបស់ Server និង Device ទាំងអស់។ ដូចជា CACTI ជំនាញខាង Graph Traffic ចំនែក ឯ Nagios ខាង ផ្តល់សញ្ញា Alarm, និង PRTG ខាងផ្តល់សញ្ញា និង Traffic Graph ក៏ប៉ុន្តែ PRTG ត្រូវទិញ license ទើបប្រើប្រាស់បានច្រើន Devices.

មានកម្មវិធីជាច្រើនទៀតដែលអាចធ្វើបានដូចគ្នា ក៏ប៉ុន្តែកម្មវិធីខាងលើនេះឃើញថាពេញនិយមពីសំណាក់អ្្នកជំនាញអាយធីទូទៅប្រើប្រាស់ វាងាយស្រួលតំឡើងនិងមិនចាំបាច់បង់ថ្លៃទេដូចជា CACTI, Nagios ជាដើម។ រូបខាងក្រោមនេះ ជា Traffic របស់ Cacti.

cacti.png

លោកអ្នកអាចដោនឡូតមកប្រើប្រាស់បានទៅតាមតំណខាងលើ។

ខាងក្រោមនេះជា Open NMS ដែលសរសេរចេញពី Java និងប្រើប្រាស់ SNMP Protocol អាចទុកចិត្តបាន អាច Setup ជាមួយ CentOS Linux ប្រើប្រាស់បាន វាមានលក្ខណះ Realtime ជាង Cacti.

resource-graphs.jpg

ប្រភពដើម

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!