Asterisk SIP Trunk ជាបច្ចេកវិទ្យាជំនាន់ក្រោយរបស់ VoIP Service សម្រាប់អោយ VoIP Server ពីអាចទំនាក់ទំនងគ្នាបាន ដូចជាក្រុមហ៊ុនទូរស័ព្ទពីអាចទាក់ទងគ្នាបាន។
ជាទូទៅការទំនាក់ទំនងគ្នាបែបនេះ យើងអាចហៅម្យ៉ាងទៀតថា Interconnect ដើម្បីអោយអតិថិជនរបស់ក្រុមហ៊ុនមួយអាចទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងទៀត។
ថ្ងៃនេះ Techfree និងលើកយកការ ភ្ជាប់គ្នារវាង VoIP Server ពីរដែលប្រើប្រាស់ SIP Protocol ដើម្បីភ្ជាប់គ្នានិងអោយ Extension (លេខ)នៅក្នុង Server និមួយៗអាចទំនាក់ទំនងទៅកាន់ Extension នៅលើ Server មួយទៀតបាន។
សន្មតថាយើងមាន VoIP Server 2 ដែល Server ទីមួយ 192.168.1.107 ព្រមទាំងមាន username: 107, password: sip@107
ដែលនៅក្នុង Server ទីមួយនេះមាន Extension 3001
ចំនែក Server ទី២ IP 192.168.1.109 ព្រមទាំងមាន username: 109, password: sip@109
ដែលនៅក្នុង Server ទី២នេះមាន Extension 4001
បន្ទាប់មកអ្នកអាចចូលទៅកាន់ Server ទីមួយ រួចហើយចូលទៅកាន់ Connection បន្ទាប់មកទៀតចូលទៅកាន់ Trunk ព្រមទាំង បង្កើត Trunk ដូចខាងក្រោម
ជំហ៊ានបន្ទាប់មកទៀតអ្នកត្រូវបង្កើត outbound route សម្រាប់ Route extension ចេញទៅខាងក្រៅ ដូចជាអ្នកអាចប្រើប្រាស់ extension 3001 ដើម្បី call ចេញទៅ extension 4001 នៅលើ Server ទី២។ អ្នកអាចចូលទៅកាន់ ដូចខាងក្រោមនេះ outbound route មុខងារតែមួយគត់សម្រាប់អោយ extension ខាងក្នុងអាច Call ចេញទៅក្រៅបាន។
បន្ទាប់មកទៀតអ្នកត្រូវកំណត់ inbound route ដែល inbound route មានន័យថាពេលគេ call ចូលមកអោយវា Route ទៅកាន់ extension ណាមួយនៅក្នុង System របស់អ្នក។
តាមពិតទៅអ្នកអាចកំណត់អោយរត់ចូល Ring group Call Center ឬ ទៅកាន់ extension ណាមួយដែលអ្នកគិតថាគាត់ជាមនុស្សដំបូងគេដែលត្រូវទទួលទូរស័ព្ទតេចូល។
ចំពោះ Server ទី ២ធ្វើដូចគ្នានិង Server ទីមួយដែរគ្រាន់តែខុស IP Address និង ប្តូរពី 109 ទៅកាន់ 107 វិញព្រោះ Server ទី២ត្រូវ Trunk មកកាន់ Server ទី១
ពេលនេះអ្នកអាចធ្វើការ តេចេញពី Server ទីមួយទៅកាន់ Server ទីពីរ ឬ ចេញពី Server ទី២ ទៅកាន់ Server ទីមួយបានហើយ
សម្រាប់ការ Trunk VoIP ជាមួយ Mobile Operator ផ្សេងៗមិនមានអ្វីខុសគ្នានោះទេព្រោះថា Configuration តែមួយទេចំពោះ SIP Trunk Protocol
ប្រសិនបើអ្នកចង់ដឹងថាតើ SIP Trunk របស់អ្នកត្រឹមត្រូវឬទេអាចចូលទៅកាន់ Command line CLI របស់ Asterisk បាន
អរគុណសម្រាប់អត្ថបទមួយនេះព្រោះ វាបានផ្ដល់នូវចំណេះដឹងមួយទៀតសម្រាប់ខ្ញុំអំពី របៀប Trunk VoIP Server អរគុណ។
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
អរគុណ
យើងនឹងព្យាយាមចែករំលែកបន្តទៀត
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @techfree! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit