ក្នុងរយៈពេលប្រហែលជា៣ខែនេះ បញ្ហាការលួចយកគណនីយហ្វេសបុកផ្លូវការរបស់តារាៗស្រុកខ្មែរ មានការកើតឡើងជាហូរហែរ ធ្វើឲ្យតារាខ្មែរពេលនេះចាប់ផ្តើមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគណនីយហ្វេសបុក ឬផេចរបស់ពួកគេ។
ដោយឡែកថ្មីៗនេះ បើយោងតាមគណនីយហ្វេសបុករបស់លោកតា វិចទ័រ ដែលជាឪពុករបស់តារារូបស្រស់វ័យក្មេង នីឡា បានបង្ហោះសារខកចិត្ត និងអានិតដល់កូនស្រីខ្លួន ដែលត្រូវជនមួយខិលខូចមួយចំនួនបានលួចគណនីយហ្វេសបុករបស់កូនខ្លួនជាហូរហែល។
សាររបស់លោកតាវិចទ័រ បានសរសេរ និងប្រាប់ឲ្យដឹងថា:
តើកូនខ្ញុំខុសអី? បានចេះតែធ្វើបាបនាង សូម្បីតែ ហ្វេសប៑ុគFBក៏មិនអាចដាក់ឈ្មោះខ្លួនឯងបាន អោយតែបង្កើតអាខោនFB ឈ្មោះនីឡា គឹត្រូវគេលួចរហូត។ ខ្ញុំសូមជំរាបថាហ្វេសប៑ុគដែលមាន ឈ្មោះនីឡា រឹ Piła Nyla គឹមិនមែនរបស់នាងទេ ក្នុងរូបនេះទើបជាអាខោនរបស់នីឡា ។ ការសសេរបង្ហោះដោយប្រើពាក្យមិនសមរម្យមិនមែនជាសាមុីខ្លួនទេ។ បងប្អូនមួយចំនួនតូច ឈប់ដៀលត្មះទៅ កុំចាំទាល់តែប៉ះសាច់ឯងទើបឈឹនោះ។
យើងកាន់ព្រះពុទ្ធសាសនា គួរគិតពីបុណ្យបាបផង។ បងប្អូនសូមជួយ Shareផងខ្ញុំសុំគោរពថ្លែង អំនរគុណពីចំងាយ។