មនុស្ស​ភាគច្រើន កំពុង​បំផ្លាញ​សុខភាព​ខ្លួនឯង ដោយសារ​ញ៉ាំសាច់ចៀន​​មិន​ត្រឹមត្រូវ​

in fish •  7 years ago 

ការចៀន​សាច់​ទៅតាម​ទម្លាប់​រាល់ថ្ងៃនេះ លោកអ្នក​តែងតែ​ចាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ហើយ​ទុក​ទាល់តែ​ខ្លាញ់ក្តៅ​ទើប​ដាក់​សាច់ចូល​។ លោក​អ្នកដឹង​ទេ នៅពេល​ខ្លាញ់​ក្តៅ វា​បាន​បំលែង​ទៅជា​ជាតិពុល​មួយ​ទៅហើយ ហើយ​វា​កាន់តែ​គ្រោះថ្នាក់ នៅពេលដែល​អ្នកប្រើប្រាស់​ខ្លាញ់​ដែល​គ្មាន​គុណភាព ឬ​មាន​គុណភាព​មិនល្អ​។​

fish.jpg

​មួយវិញទៀត អ្នក​មិនគួរ​ប្រឡាក់សាច់​ជាមួយ​ស្ករ​និង​ប៊ីចេង​នោះទេ ពោល​គួរ​ប្រឡាក់​ជាមួយ​អំបិល​តិចៗ​បាន​ហើយ​។ នៅពេលដែល​ស្ករ​ប៉ះ​ជាមួយ​ខ្លាញ់ វា​ក៏​បំលែង​ទៅជា​ជាតិពុល​មួយទៀត ហើយ​ប្រសិនបើ​អ្នក​ចៀន​រហូតដល់​សាច់​ក្រៀម​ខ្លាំង​ឬ​ជិត​ខ្លោច​នោះ វា​ក៏បាន​ក្លាយជា​ជាតិពុល​បន្ថែម​មួយ​ជាន់​ទៀត​។ ដូច្នេះ អាហារ​ដែល​អ្នក​គិតថា​មាន​រសជាតិ​ឆ្ងាញ់​នោះ មិន​ខុស​អ្វី​ពី​អ្នក​កំពុង​បរិភោគ​ជាតិពុល ដែល​អាច​ចូលទៅ​បំផ្លាញ​សុខភាព​របស់​អ្នក យ៉ាង​ស្ងៀមស្ងាត់​បំផុត​។​

​វិធី​ដែល​ល្អ ដើម្បី​ទទួលបាន​រសជាតិ​ឆ្ងាញ់​និង​សុខភាព​ល្អ ដំបូង​អ្នក​ដាក់​ខ្ទះ​លើ​ចង្ក្រាន ហើយ​ចាក់ទឹក​ចូល​បន្តិច និង​ចាក់​ខ្លាញ់​ចូល​បន្តិច ហើយ​ដាក់​សាច់​ចូល គ្រប​វាឲ្យ​ជិត អមដោយ​ការ​បើកភ្លើង​តិចៗ​។ គួរ​ចាំ​ថា កុំ​ទុកឲ្យ​សាច់​ខ្លោច ហើយ​បើ​គិតថា​ឆ្អិន​អាច​ញ៉ាំ​បាន​ហើយ​ដាក់​វា​ចុះ​។ ជាការ​ពិតណាស់ អ្នក​ពិតជា​ពិបាក​ផ្លាស់ប្តូរ​ជាមួយ​ទម្លាប់​ចៀន​សាច់​រាល់ថ្ងៃ ជាពិសេស​រសជាតិ​របស់​វា​។ ប៉ុន្តែ​ដើម្បី​សុខភាព​ល្អ​យូរអង្វែង អ្នក​គួរតែ​ផ្លាស់ប្តូរ យូរៗ​ទៅ​អ្នកនឹង​ទម្លាប់​ជាមួយ​រសជាតិ​ថ្មី​នេះ​៕

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!