#គ្រឿងផ្សំ៖
១ សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
២ អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
៣ ស្ករស ៥០០ ក្រាម
៤ អំបិល ១ ស្លាបព្រាកាហ្វេ
៥ ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម
៦ ម្សៅឆា 2ស្លាព្រាបាយ លាយទឹកកន្លះចានចង្កឹះ
#វិធីធ្វើ៖
១. មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។
២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។
៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន
រួចយកម្សៅឆាចាក់ទឹកកន្លះចានចង្កឹះកូរអោយសព្វ ចាប់ផ្ដើមចាក់ចូលក្នុងឆ្នាំបង្អែមកូររហូតដល់ខាប់ឆ្អិនល្អ លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុាំដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរស់ជាតិឆ្ងាញ់៕
បង្អែមនឹងឆ្ងាញ់ណាស់
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ឃើញហើយឃ្លានម៉ង
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit