អង្គការគ្រូសារថ្មីជាអង្គការក្រៅរដ្ឋាភិបាលមួយ និងជាមូលនិធីទី១ជួយកុមារទីទល់ក្រនៅកម្ពុជា ។ ក្នុងពេលវិស្សមកាលធំខាងមុខនេះ អង្គការគ្រូសារថ្មីបានបង្កើតកម្មវិធីវគ្គបំប៉នមួយជូនបុគ្គលិក និងសាស្ត្រាចារ្យនៅសាលាកុមារពិការភ្នែក និងកុមារគថ្លង់កំពង់ចាម ។
បុគ្គលិក និងសាស្ត្រាចារ្យនៅសាលាកុមារពិការភ្នែក និងកុមារគថ្លង់កំពង់ចាម ដែលមានគ្រូបង្រៀនផ្នែកគថ្លង់ពីថ្នាក់ទី១ដល់ទី១២ និងគ្រូបង្រៀនផ្នែកពិការភ្នែកពីថ្នាក់ទី១ដល់ទី១២ដូចគ្នា
ក្នុងពេលវិស្សមកាលម្តងៗបុគ្គលិក និងសាស្ត្រាចារ្យរបស់អង្គការគ្រូសារថ្មីៗកំពង់ចាម តែងតែទទួលបានវគ្គបំប៉នសម្ថតភាពលើផ្នែកជំនាញកុមារគថ្លង់ និងពិការភ្នែក ហើយក្នុងឆ្នាំនេះគ្រូបង្រៀនខ្លះបានទៅបំប៉ននៅច្បារអំពៅនិងនៅសល់ប៉ុន្មានទៀតបំប៉ននៅក្នុងសាលាលើជំនាញកុំព្យូទ័ររដ្ឋបាល និង Internet and Email ព្រមទាំងកម្មវិធីមួយចំនួនទៀតគឺ JAWS, NVDA, Zoom Text និងផលិតសម្ភារៈឧបទ្ទេស ។
លោកគ្រូ ពិន ចាន់សេង ដែលជាសិក្ខាកាមម្នាក់ក្នុងវគ្គបំប៉នបុគ្គលិក និងសាស្ត្រាចារ្យនេះបានប្រាប់ Sabay ថា “វគ្គបំប៉ននេះប្រព្រឹត្តទៅពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ ដល់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៥ និងពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៥ ដល់ថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៥ ។
“ហើយវគ្គបំប៉ននេះពិតជាមានសារៈសំខាន់ណាស់ព្រោះវគ្គបំប៉នផ្តោតសំខាន់ទៅលើកម្មវិធីកុំព្យូទ័ររដ្ឋបាល និង Internet and Email សម្រាប់សាស្ត្រាចរ្យ និងបុគ្គលិកទាំងអស់ និងបន្ថែមកម្មវិធី JAWs, NVDA សម្រាប់សាស្ត្រាចារ្យបង្រៀនកុមារពិការភ្នែកទៀត “។ លោក គ្រូ សេង បន្ថែម ។
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!