ប្រសិនបើខ្ញុំមានជីវិតរស់សារឡើងវិញ ខ្ញុំនឹងព្យាយាមធ្វើកំហុសឲ្យច្រើន។ ខ្ញុំនឹងមិនខំប្រឹងធ្វើខ្លួនឲ្យល្អឥតខ្ចោះពេកដូចពេលនេះឡើយ។ខ្ញុំនឹងឈប់ខ្លះ ធ្វើការខ្លះ។ ខ្ញុំនឹងធ្វើចលនាខ្លួនប្រាណកាន់តែច្រើន។ ខ្ញុំនឹងធ្វើជាមនុស្សរឡេះរឡោះខ្លះ កុំឲ្យមុឺងម៉ាត់ពេកដូចជីវិតមួយនេះ។ តាមពិតទៅ ខ្ញុំមានកិច្ចការតែពីរប៉ុណ្ណោះដែលខ្ញុំត្រូវមុឺងម៉ាត់។ ខ្ញុំនឹងធ្វើដូចជាមនុស្សឆ្គួតខ្លះ។ ខ្ញុំនឹងមានអនាម័យខ្លះ កខ្វក់ខ្លះ កុំគិតតែពីអនាម័យខ្លាំងពេក។
ខ្ញុំនឹងផ្សងព្រេងឲ្យបានច្រើន ធ្វើដំណើរឲ្យបានច្រើន ខ្ញុំនឹងឡើងភ្នំឲ្យបានច្រើន ហែលទឹកក្នុងទន្លេឲ្យបានច្រើន ទៅកន្លែងថ្មីៗឲ្យបានច្រើន។ ខ្ញុំនឹងញ៉ាំការ៉េមឲ្យបានច្រើន កុំខ្វល់ពីសុខភាពខ្លាំងពេកដូចពេលនេះ។ ខ្ញុំចង់រស់នៅក្នុងការពិតឲ្យបានច្រើនជាងការរស់នៅក្នុងក្ដីស្រមៃ!។
តើអ្នកដឹងទេ នៅក្នុងជីវិតជាតិនេះ ខ្ញុំគឺជាមនុស្សតែម្នាក់នៅក្នុងចំណោមមនុស្សដែលគិតអំពីអនាម័យច្រើនជ្រុល ប្រកាន់ច្រើនជ្រុល និង ត្រឹមត្រូវច្រើនជ្រុល ពីមួយម៉ោងទៅមួយម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ។ អូ! មានពេលខ្លះខ្ញុំក៏ធ្លាប់ធ្វើខ្លួនជាមនុស្សសាមញ្ញ ប៉ុន្ដែមិនញឹកញាប់ឡើយ។ ហើយប្រសិនបើខ្ញុំមានជីវិតរស់សារជាថ្មី ខ្ញុំនឹងផ្ដល់ឲ្យខ្លួនឯងនៅពេលវេលាបែបនោះឲ្យកាន់តែច្រើនជាងនេះ។
ខ្ញុំជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលចេញទៅណាមកណា មិនដែលភ្លេចយកតាមខ្លួនឡើងនូវឧបករណ៍ស្ទង់កម្ដៅ ដបទឹកក្ដៅ ថ្នាំខ្ពុលមាត់ អាវភ្លៀង និង ឆ័ត្រ។ ប្រសិនបើខ្ញុំអាចរស់សារជាថ្មី ខ្ញុំនឹងធ្វើដំណើរឲ្យស្រាលខ្លួន មិនស្ពាយរបស់ច្រើនដូច្នេះទៀតឡើយ។
បើខ្ញុំមានជីវិតរស់សារថ្មី ខ្ញុំនឹងចាប់ផ្ដើមក្រោកពីព្រលឹម ហើយដើរជើងទទេរនៅលើស្មៅនៃទិឃារដូវ ហើយអង្គុយនៅខាងក្រៅផ្ទះកាន់តែយូរជាងនេះនៅរដូវស្លឹកឈើជ្រុះ។ ខ្ញុំនឹងជិះសេះវិលដូចកូនក្មេងឲ្យកាន់តែច្រើន។ ខ្ញុំនឹងមើលព្រះអាទិត្យរះឲ្យកាន់តែច្រើនជាងនេះ ហើយខ្ញុំនឹងលែងជាមួយក្មេងៗឲ្យកាន់តែច្រើន។
“ប៉ុន្ដែអ្នកឃើញទេ ខ្ញុំមិនអាចរស់ជាថ្មីឡើយ!”
(សារពីបុរសម្នាក់ដែលសរសេរក្នុងវ័យ៨៥ឆ្នាំ)