ព្រះសម្មាសម្ពុទ្ធទ្រង់ដាស់តឿនឲ្យមនុស្សម្នាក់ៗខិតខំសន្សំបារមី១០យ៉ាង(ទសបារមី) ដើម្បីចូលឲ្យដល់សន្តិភាពដ៏ពិតប្រាកដៈ
១-ត្រូវចេះចែករំលែកសេចក្តីសុខឲ្យដល់គ្នានិងគ្នា (ទាន)
២-ត្រូវរក្សាវិន័យក្នុងការរស់នៅឲ្យបានល្អ គឺធម្មចរិយា (សីល)
៣ - រក្សាការមិនបៀតបៀនគ្នា ចាកចេញពីការដណ្តើមហែកហួររវាងញាតិនិងជាតិ(នេក្ខមៈ)
៤- ត្រូវខិតខំសិក្សារៀនសូត្រដើម្បីរំដោះខ្លួនពីអវិជ្ជា(បញ្ញា)
៥-តស៌ូព្យាយាមមិនខ្ជិលច្រអូស ( វីរយៈ)
៦- ឧទ្ទិសជីវិតចំពោះការអត់ធន់ ( ខន្តី )
៧-ស្រឡាញ់សច្ចៈយុត្តិធម៌ ( សច្ចៈ)
៨- ធ្វើការងារអ្វីត្រូវតាំងចិត្តឲ្យបានមោះមុត តាំងចិត្តសម្រេចគោលដៅជីវិតឲ្យបាន(អធិដ្ឋាន)
៩-បង្អោនចិត្តអាណិតអាសូរអ្នកទន់ខ្សោយ អ្នកជួបវិបត្តក្នុងជីវិត(មេត្តាករុណា)
១០- តាំងចិត្តជាកណ្តាល មិនលំអៀងព្រោះស្រឡាញ់ស្អប់ ជាកណ្តាលក្នុងលោកនេះ(ឧបេក្ខា)។បារមី១០គឺជាយានជំនិះសំរាប់ធ្វើដំណើរទៅកាន់គោលដៅដែលខ្លួនប៉ងប្រាថ្នាក្នុងជីវិត មិនមែនជាការបោកប្រាស់ ដើម្បីឲ្យគេគោរពបូជាដោយលាភដោយយសនោះឡើយ !
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order: Trending
Loading...