បច្ចេកទេសនិងបទពិសោធន៍រយ:2ឆ្នាំក្នុងចម្ការម្ទេសនៅប្រទេសកូរ៉េ។

in steemit •  6 years ago 

សួស្តីបងប្អូនទាំងអស់គ្នាថ្ងែនេះខ្ញុំនឹងបង្ហាញពីបច្ចេកទេសនឹងបទពិសោធន៍រយ:ពេល2ឆ្នាំរបស់ខ្ញុំនៅក្នុងចម្ការម្ទេសនៅប្រទេសកូរ៉េដល់បងប្អូន។

នៅកន្លែងធ្វេីរបស់ខ្ញុំមានមិត្តរួមការងារចំនួន6~7នាក់ជាជនជាតិខ្មែរនឹង ជនជាតិវៀតណាម3នាក់ហេីយក៍មានជនជាតិកូរ៉េផងដែរ។

ដោយសារតែប្រទេសកូរ៉េជាប្រទេសអភិវឌ្ឃន៍ហេីយនឹងមានធនធាន បច្ចេកទេស ម៉ាសុីនទំនេីបៗនោះ វិធីសាស្រ្តក្នុងការដាំក៏ទំនេីបដែរ។

នៅពេលបណ្ដុះកូន៖ ការបណ្ដុះឫដាំកូនម្ទេសគឺគេដាំនៅលេីស្នោ ហេីយរៀបចំវាជាជួរងាយស្រួលក្នុងការមេីលថែនិងអោយទឹកវា ការអោយទឹកកូនម្ទេសគឺគេអោយទៅតាមម៉ោងនិងចំនួនទឹកដែលគេបានកំណត់។ហេីយក្នុងការអោយទឹកគឺគេមិនអោយទឹកសុទ្ធដែលគ្នានជីវជាតិសោះទេ គឺយេីងត្រូវលាយជីនៅក្នុងទឹកនោះដេីម្បីអោយកូនម្ទេសមាននូវជីវជាតិនិងឆាប់ធំ ពេលធំបន្តិចគឺត្រូវបាញ់ថ្នាំសំលាប់សត្វល្អិតយ៉ាងហោចណាស់ម្តង ហេីយត្រូវការកំដៅ 30~40អង្សា ងាយនឹងលូតលាស់បានលឿន

រងចាំ30~40ថ្ងែគឺយេីងអាចយកវាទៅដាំបានហេីយ។

នៅពេលដាំ៖

គេត្រូវបោសសំអាត រៀបចំទុយោទឹក រៀបចំស្នោហេីយដាក់ទឹកក្នុងស្នោអោយជោគនិងសព្វ។ហេីយគេលេីកដាក់ដាំតែម្តង ក្នុងការដាំគឺអត់មានអីពិបាកទេគ្រាន់តែលេីកកូនដាក់បន្តុបនៅលេីស្នោដែលយេីងរៀបហេីយនោះ បន្ទាប់មកដោតទុយោទឹកនៅនឹងស្នោក្បែរគុលជាការស្រាច់។ការដាំលេីស្នោគឺត្រូវការតែទឹកតែប៉ុណ្ណោះដេីម្បីទ្រទ្រង់ជីវិត ក៏ប៉ុន្តែយេីងត្រូវលាយជីដាក់នៅក្នុងទឹកនោះ។(ខ្ញុំមានមិត្តភ័ក្ភម្នាក់គាត់អ្នកខាងលាយជីនេះតែម្ដងគាត់ឈ្មោះ"ជួប" fb>kimchuob kc)[ខ្ញុំបានណែនាំអោយលេងសេរីដែរសង្ឃឹមថាគាត់នឹងបានឃេីញ]

នៅពេលវាធំបន្តិចគឺត្រូវបាញ់ថ្នាំ ដង្កូវនិងសត្វល្អិតផ្សេងៗទៀត។

នៅពេលតែងមែកនិងការថែទាំ៖

ក្នុង១ដេីមគេបំបែក២ទៅ៣មែកតែប៉ុណ្ណោះហេីយត្រួយនិងមែកផ្សេងទៀតគឺត្រូវកាក់ចោល។

ចំណែកឯផ្លែវិញក្នុង១ដេីមគេយក5~8ផ្លែ ប្រសិនដេីមណាផ្លែច្រេីនរឺផ្លែជាប់គ្នាត្រូវបេះវាចោលខ្លះ

យេីងធ្វេីបែបនេះធ្វេីអោយផ្លែធំៗល្អ និងត្រូវខ្នាតហេីយលក់បានថ្លៃ។

នៅពេលដេីមធំបន្តិចគឺយេីងត្រូវចងខ្សែរទំលាក់ពីលេីមកដេីម្បីរំដេីមម្ទេសទៅតាមខ្សែរនឹង ដេីមម្ទេសខ្ពស់បំផុតគឺ3~4ម៉ែត្រ និយាយរួមគឺដល់ដំបូលតែម្ដង នៅពេលដេីមខ្ពស់គឺគេជិះម៉ាសុីនដេីម្បីតែងមែកនិងប្រមូលផល។ ម៉ាសុីនជិះនោះគឺយេីងអាចដំឡេីងទៅលេីក៏បានទៅក្រោមក៏បាននិងជាន់ហ្គែដេីម្បីបញ្ចាទៅមុខ។

នៅពេលប្រមូលផល៖

ពេលផ្លែម្ទេសទុំល្មមបេះគឺគេយកកូនកាំបិតកាត់ទងរបស់វានិងយកទៅកន្លែងវេចខ្ចប់ ពេលវេចខ្ចប់រួច នៅកន្លែងខ្ញុំគេនាំចេញទៅប្រទេសជប៉ុន និងលក់នៅទីផ្សារក្នុងស្រុក។


ខ្ញុំចង់អោយប្រទេសកម្ពុជាយេីងមាននូវបច្ចេកទេសបែបនេះខ្លាំងណាស់។ប្រសិនបេីមានមែននោះខ្ញុំអាចទៅជួយណែនាំបទពិសោធន៍ដែលខ្ញុំបានចេះទៅកាន់ពួកគាត់បាន។

ពីខ្ញុំ@sarith71

មកពីserey.io
https://serey.io/agriculture/@sarith71/2

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @serey-earnmoney! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!